khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីស្វែងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់លោកចៅសង្កាត់រួចមក ឯកឧត្តមប្រធានបានសម្តែងការកោតសរសើរដល់អាជ្ញាធរមូលដ្ឋានដែលបានខិតខំបំពេញការងារក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ទិវាជ័យជំនះ ៧មករា ហើយបានផ្តល់ជាអនុសាសន៍មួយចំនួនដូចជា៖ ១-ពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ២-ចុះជួបដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីទទួលបានព័ត៌មានពិត និងដោះស្រាយរាល់បញ្ហាប្រឈម ៣-ត្រូវខិតខំ និងរួបរួមកម្លាំងគ្នាដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ ៤-អនុវត្តវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលដើម្បីសុខុមាលភាពរបស់ប្រជាជន និងប្រទេសជាតិ។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក